Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាចាប់ផ្តើមរៀបចំកិច្ចសន្ទនាជាសាកលរបស់អាស៊ាន លើកទី២ (Video inside)

13-11-2022 08:43

(ភ្នំពេញ)៖ កិច្ចសន្ទនាជាសកលរបស់អាស៊ាន លើកទី២ (2nd ASEAN Global Dialogue) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ទីដែលកម្ពុជារៀបចំកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កិច្ចប្រជុំនេះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាសានឆ្នាំ២០២២ និងមានការចូលរួមពីបណ្តាមេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនា, អគ្គលេខាធិការអង្គការអាស៊ាន និងប្រធានស្ថាប័នអន្តរជាតិនានាជាច្រើនទៀត។

កិច្ចសន្ទនាជាសាកលរបស់អាស៊ាន គឺជាកិច្ចប្រភេទពិសេស នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលប្រមូលផ្តុំមេដឹកនាំ និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ មកពីបណ្តាប្រទេសអាស៊ាន និងអាស៉ីបូព៌ា និងអង្គការអន្តរជាតិសំខាន់ៗ ពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធ ដែលពិភពលោកកំពុងជួបប្រទះ រួមមានបញ្ហាហិរញ្ញវត្ថុសកល បម្រែបម្រួល​អាកាសធាតុ ជម្លោះអន្តរជាតិ និងភាពតានតឹង អាហារ និងថាមពល សន្តិសុខ ក៏ដូចជាបញ្ហាជាច្រើនទៀត ដើម្បីរកវិធីសាស្ត្រ ដែលតំបន់អាចរួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ។

កិច្ចសន្ទនាលើកទី១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ នៅរាជធានីបាងកក ប្រទេសថៃ៕