Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរី រាយការណ៍ពីករណីឆ្លងកូវីដ ១៩ ចំនួន១,៩៤០នាក់ នៅថ្ងៃសៅរ៍នេះ

12-11-2022 21:53

(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៩៤០នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,១៣៨,៥៩៨នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលសុខាភិបាល បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ គឺចំនួន២៤៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយអ្នកជំងឺ១២នាក់ កំពុងស្ថិតក្រោមការមើលថែទាំ។

ក្រសួងសុខាភិបាល បានញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ម្នាក់បានស្លាប់នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៦៩៤នាក់៕