(ព្រះសីហនុ)៖ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុង ព្រះសីហនុ មកពីគណបក្សភ្លើងទៀនសង្កាត់លេខ១ សរុបចំនួន ៧៦នាក់ (ស្រី៤៥នាក់)។
លោក ជុំ សុភារិទ្ធ តំ ណាងសមាជិកគណបក្សភ្លើងទៀន បានអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពជាថា «តាងនាមតំណាងសមាជិកថ្មីចំនួន៧៦នាក់ និងរូបខ្ញុំ បានមើលឃើញពីសកម្មភាពរបស់លោក សម រង្សី យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះលោកហ៊ានប្រមាថយ៉ាង ធ្ងន់ធ្ងរលើព្រះចេស្តាព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតរបស់ប្រជា រាស្ត្រខ្មែរ ថា «មិនមាន មនសិការជាតិ» និង «ក្បត់ជាតិ»។
លោកថា «ការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះ អង្គគឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌គុណ ធម៌ដ៏ល្អផូរផង់ ជានិមិត្ត រូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។ យើងខ្ញុំបានតាមដានអំពីការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យយើងខ្ញុំមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឱ្យជីវ ភាពកាន់តែរីកចម្រើន»។
លោក គួច ចំរើន បានសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុថ្មី ដែលបានចាកចេញពីគណបក្សភ្លើងទៀនឈរឈ្មោះលេខរៀងទី៥ និងជាភ្នាក់ងារសង្កេតការណ៍របស់គណបក្សភ្លើងទៀននៅក្នុង សង្កាត់លេខ១ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥កន្លងមក។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនធ្វើឪ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយសមិទ្ធិផលដែលបាននឹងកំពុងកើត មាននៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសទទួលបាននូវសុខសន្តិ ភាព រក្សាបានស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងដោយស្នាម ព្រះហស្ថសម្តេចព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ» ការអភិវឌ្ឍរីកចម្រើន មិនអាចកាត់ផ្តាច់ពីអង្គព្រះមហាក្សត្ររបស់កម្ពុជាបានឡើយ។ ហើយថ្ងៃនេះនាយករដ្ឋមន្ត្រី នៃប្រទេសមហាអំណាចធំៗមកប្រជុំវេទិការអាស៊ាននៅកម្ពុជា នេះដោយសារតែកម្ពុជា មានសុខសន្តិ ភាព នេះក៏ជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ។
លោកបានថ្លែងអំណរគុណសមាជិកគណបក្សភ្លើងទៀន ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ មានដូចជា កំពង់ផែ ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗជាបំរើប្រយោជន៍ប្រជាពលរដ្ឋ ទេសចរ និងអ្នកវិនិយោគ បង្កើនសេដ្ឋកិច្ចសង្គម។
គណបក្សប្រជាជន មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឱ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វ ហេតុជាតិ និងមាតុភូមិរបស់ខ្លួន។ ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់សមាជិកថ្មីទាំង៧៦រូប អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕