Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំអាស៊ាន-អូស្ត្រាលី បើកកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ (Video inside)

12-11-2022 12:32

(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន-អូស្ត្រាលី នៅម៉ោង ១១៖១០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ (2nd ASEAN-Australia Summit) នៅសណ្ឋាគារសុខាភ្នំពេញ ដែលនេះជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ២រូប​គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និង លោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រ ទេសប្រ៊ុយណេ ដា រូ សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី។ ដោយឡែក ប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

សូមជម្រាបថា អូស្ត្រាលី បាននិងកំពុងជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតរមួត។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤៕