(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២០,១៣៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៤,៧៦៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,១៩១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,៩១១នាក់
៤៖ អាយុ៥ឆ្នាំ ៤២៦,១៩២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៩,៩៧២នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៣២២,៩៤៨នាក់, ដូសទី៤ចំនួន ៤,៥៨៣,៤២៨នាក់ និងដូសទី៥ចំនួន ១,០៨៧,៥៧១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕