(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ មេដឹកនាំអាស៊ាន ចេញសេចក្តីសម្រេចចិត្ត ចំពោះការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា
២៖ ប្រមុខដឹកនាំអាស៊ានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១
៣៖ ប្រធានអាស៊ាន៖ ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ប្រារព្ធខួបអនុវស្សាវរីយ៍ ៥៥ឆ្នាំនៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើត ក្នុងគោលដៅសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន
៤៖ សម្ដេចតេជោ ហ៊ុន សែន៖ សមាជិកអាស៊ាន និងអាស៊ានជារួម ប្រកាសដោយមោទនភាព ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ
៥៖ សម្តេចតេជោ ហ៊ុន សែន មានជំនឿថា ការជួបជុំគ្នារវាងថ្នាក់ដឹកនាំប្រទេសសជាមាជិកអាស៊ាននៅកម្ពុជា នឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់
៦៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងអនុម័តនិងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលប្រហែល ១០០ ឯកសារ
៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាព គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាអាស៊ានឱ្យមានចីរភាព
៨៖ ក្រសួងការបរទេស ប្រកាសលទ្ធផលជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីហ្វីលីពីន
៩៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន
១០៖ ក្រសួងការបរទេស ប្រកាសលទ្ធផលនៃជំនួបទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-អ៊ុយក្រែន
១១៖ ប្រមុខការទូតអ៊ុយក្រែន អរគុណកម្ពុជាដែលប្រកាន់ជំហរចំពោះសង្គ្រាមអ៊ុយក្រែន ជួយបណ្តុះបណ្តាលការដោះមីន និងការចូលជាសមាជិក TAC
១២៖ កម្ពុជា-ចិន ចេញសេចក្ដីប្រកាសរួមបង្ហាញលទ្ធផលនៃជំនួបពិភាក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង
១៣៖ កម្ពុជា-ចិន អំពាវនាវភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យបានពេញលេញ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
១៤៖ កម្ពុជាប្រឆាំងរាល់គ្រប់ទម្រង់ ចំពោះការបំបែកខ្លួន ដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីខាងក្រៅ
១៥៖ កម្ពុជា-ចិន ឯកភាពគ្នាពន្លឿន ការកសាងសហគមន៍វាសនារួម ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ
១៦៖ កម្ពុជា-ចិនកំណត់យកឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ
១៧៖ ក្រសួងការបរទេស បង្ហាញលទ្ធផល នៃជំ នួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ
១៨៖ នាយករដ្ឋមន្រ្ដីកម្ពុជា-ឡាវ ជំរុញឱ្យអាជ្ញាធរអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពតាមតំបន់ព្រំដែន
១៩៖ ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបង្កើនជំនួយ និងជំរុញការវិនិយោគមកកាន់កម្ពុជា
២០៖ ស្វែងយល់៖ ប្រវតិ្តរូបសង្ខេបភរិយាដ៏ស្រស់សោភារបស់ប្រធានាធិបតីកូរ៉េខាងត្បូង ខណៈលោកស្រីអមដំណើរស្វាមីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)