(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលនានា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអនុញ្ញាតឱ្យលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍអាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា លោក Masatsugu Asakawa កំពុងមានវត្តមាននៅកម្ពុជា រង់ចាំចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលរៀបចំឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕