(ភ្នំពេញ)៖ មុនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបពិភាក្សាការងារ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃនេះ។ លោកប្រធានាធិបតី នឹងអញ្ជើញចូលរួកិច្ចប្រជុំកំពូលអាស៊ាន, កំពូលអាស៊ានបូក៣ និងកំពូលអាស៊ីបូព៌ា៕