(ភ្នំពេញ)៖ យុវជនបានស្លាប់ក្រោយពេលម៉ូតូកង់បី១គ្រឿង ដឹកយកទៅទម្លាក់ចោលនៅតាមផ្លូវ ស្ថិតក្នុងស្ថានភាពរបួសក្បាល និងដៃជើងធ្ងន់ធ្ងរ ដោយពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វីឡើយ។ បន្ទាប់មកម៉ូតូកង់បានបើកទៅបាត់។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍័សែនជ័យ។
យុវជរងគ្រោះខាងលើពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុជាង២០ឆ្នាំ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ និងមានក្បាលនិងដៃជើង។
តាមប្រពពីអ្នកភូមិត្រពាំងរំចេក បានឲ្យដឹងថា ជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណ ដឹកតាមម៉ូតូកង់បីមួយគ្រឿងយកទៅទម្លាក់ចោលឲ្យដេកនៅលើផ្លូវខាងលើ ហើយអ្នកបើកម៉ូតូកង់បីនោះបាននិយាយថា យុវជនរងគ្រោះ សុំគាត់ជិះមក រួចហើយក៏បើកចេញទៅបាត់។ ចំណែកយុវជនរងគ្រោះបានស្រែថ្ងូរថា ចុកណាស់ៗ និងនិយាយថា៥ពេទ្យហើយ គេមិនជួយខ្ញុំឡើយ លុះបន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅពិនិត្យរួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើ កោសល្យវិច័យ៕