(ប៉ារីស)៖ ក្រុមជម្រើសជាតិហុងគ្រី បានឈ្នះក្រុមជម្រើសជាតិ អូទ្រីស ២-០ ដោយកីឡាករ Szalai នៅនាទីទី៦២ និងនាទីទី ៨៧ ដោយកីឡាករ Stieber នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នាប្រទេសបារាំងនេះ។ នេះជាការប្រកួតស្ថិតនៅក្នុងក្រុម F ។
សូមជំរាបថា នៅម៉ោង២យប់រំលងអាធាត្រនេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងប៉ះគូប្រជែង អ៉ីស្លង់។
ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នោះទេ តែធ្លាប់ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ដង ក្នុងចំណោមបង្ហាញខ្លួន៦ដង ក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តងនេះ បូកបញ្ចូលទាំងការឡើង មកដល់វគ្គផ្តាច់ព្រ័ត្រកាលធ្វើម្ចាស់ផ្ទះឆ្នាំ២០០៤ ផងដែរ ដោយបានចាញ់ជម្រើសជាតិក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕