(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ បានចេញប្រកាសតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ជាទីប្រឹក្សារបស់ក្រសួង ដែលមានឋានៈស្មើអនុប្រធាននាយកដ្ឋាន។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ដ្រីរាជការចំនួន៤រូប ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងផែនការនោះរួមមាន៖

*ទី១៖ លោកស្រី តែ សុម៉ាលី
*ទី២៖ លោក រ៉ឺក ចាន់ណា
*ទី៣៖ លោក ជឿន មុន្នីរាក់
*ទី៤៖ លោក ញឹក រស្មី។

ខាងក្រោមនេះ ជាប្រកាសរបស់ទេសរដ្ឋមន្ដ្រី ឆាយ ថន៖