Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងថែទាំរថយន្តពន្លត់អគ្គិភ័យ

14-06-2016 20:40

(ភ្នំពេញ)៖ នាយឧត្តមសេនីយ័ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងថែទាំរថយន្តពន្លត់អគ្គិភ័យ ដើម្បីធ្វើយ៉ាងណាជំរុញការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាជន នៅក្នុងប្រទេសកម្ពុជា។

សេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ ក្នុងការបង្ការ និងការចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា របស់កម្លាំងនគរបាល នៅគ្រប់រាជធានី ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិទាំងស្រុង៖