(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមប្រកាសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ដោយក្នុងនោះមានបុគ្គលឈ្មោះ Selaloutt ប្រើប្រាស់ Group Telegram មានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី Telegram ដោយយករូប និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់ក្នុងអំពើ និងសកម្មភាពផ្សេងៗ ពិសេសឈានទៅការបោកប្រាស់ ថវិកាបងប្អូនក្នុងការវិនិយោគក្រោមរូបភាពណាមួយ។
ជាមួយនេះបុគ្គលមានឈ្មោះ Selaloutt ជាអ្នកទាញបងប្អូនចូលក្នុងក្រុមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់គណនី Telegram មានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា គណនី Telegram ដែលមានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបុគ្គល ឬក្រុមនេះយកទៅប្រើប្រាស់ គឺជាគណនីក្លែងក្លាយនោះទេ។
ឯកឧត្តមបណ្ឌិតមានតែគណនី Telegram Channel ដែលមាន Link: https://t.me/HunManet_coarmy