(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងឯកអគ្គរាជទូតកម្ពុជាចំនួន១៣រូប ដែលចប់អាណត្តិបេសកកម្ម នៅប្រទេសមួយចំនួន ព្រមទាំងប្រចាំអង្គការសហប្រជាជាតិ ការិយាល័យអង្គការសហប្រជាជាតិ និងលេខាធិការដ្ឋានអាស៊ានផងដែរ។
ឯកអគ្គរាជទូតកម្ពុជាទាំង១៣រូបនោះ គឺបានបំពេញបេសកម្មនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ ព្រុយណេដារូសាឡឹម គុយបា នីការ៉ាហ្កា វេណេស៊ុយអេឡា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន ស្រីលង្កា ប៉ាគីស្ថាន អ៉ីរ៉ង់ នេប៉ាល់ ម៉ាឡេស៉ី មីយ៉ាន់ម៉ា រុស្ស៉ី លីទុយអានី ឡេតូនី បេឡារុស អាមេនី ថៃ វៀតណាម ស្វ៉ីស កាណាដា ព្រមទាំងនៅអង្គការសហប្រជាជាតិ ការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ដែលតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស និងប្រចាំនៅលេខាធិការដ្ឋានអាស៊ានដែលតាំងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ីផងដែរ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖