(ភ្នំពេញ)៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចូលរួមពិធីប្រគល់ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ និងទស្សនាប្រាសាទបុរាណខ្មែរ។

លោកនាយករដ្ឋមន្ត្រីចិន និងប្រតិភូ នៅថ្ងៃនេះ បាន និងកំពុង អញ្ជើញទស្សនាប្រាសាទតាកែវ, ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ផងដែរ។

សូមជម្រាបថា លោក លី ខឺឈាង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ាន៕