ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងកសិកម្ម ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព លោក សាយ ភូថង
14-06-2016 18:19
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសព លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាសមាជិកគណៈអចិន្ដ្រៃយ៍ គណបក្សប្រជាជនកម្ពុជា ដែលទទួលមរណភាព កាលវេលាម៉ោង១៧៖០៦នាទីល្ងាច នៅថ្ងៃទី១៣ ខែមិថុនា ក្នុងជន្មាយុ៩៦ឆ្នាំ។
សារលិខិតរបស់ក្រសួងកសិកម្មបានសរសេរថា «មរណភាពរបស់ លោក សាយ ភូថង គឺជាការបាត់បង់ឥស្សរជនខ្មែរដ៏ឧត្ដុង្គឧត្ដមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ដ ដឹកនាំរំដោះ ប្រទេសជាតិ និងប្រជាជនយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចំណាយពេលវេលា អស់មួយជីវិត របស់លោក ពោរពេញ ដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នា ចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូង នូវគុណូបការៈដ៏ថ្លៃថ្លានេះ ពុំអាចបំភ្លេចបានឡើយ»៕
សូមអានសារលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖