(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងអ្នកទីទ័លក្រសរុបចំនួន១៦៣គ្រួសារ មកពីភូមិចំនួន២ក្នុងឃុំចំនួន២ នៃស្រុកថ្មគោល។
ពិធីចែកអំណោយនេះបានធ្វើឡើងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល។
លោកប្រធានគណៈកម្មាធិការសាខាខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជាអាចជួយសម្រាលការលំបាកតែមួយគ្រាប៉ុណ្ណោះ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរផងដែរ។
ក្រុមការងារក៏បានប្រគេនទេយ្យទានចំពោះព្រះសង្ឃវត្តទំពូង រួមមានអង្ក៥០គីឡក្រាម មី២កេស ទឹកបរិសុទ្ធ៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៉ីវ៥យួរ ត្រីខ២យួរ និងបច្ឆ័យមួយចំនួនផងដែរ៕