(ភ្នំពេញ)៖ គ.ជ.ប នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន២៣,០២៩នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៤,៨៣១នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន២,១៨១នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ/សង្កាត់ថ្មី មានចំនួន៤,៣៤២នាក់។
គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបានដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន២៨២,៤៥០នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១៣៦,៤២៩នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន២២,៨៩៣នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ/សង្កាត់ថ្មី មានចំនួន៧៩,២៩៧នាក់។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕