(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន លោក លី ខឺឈាង (LY Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា ដែលមកបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោយបញ្ចប់ទស្សនកិច្ច នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។

សូមរំលឹកថា សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារ សរុបមានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។

ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជា មានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕