Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាប់បីពូថៅស្លាប់ភ្លាមៗនៅកន្លែងផឹកស៊ី ព្រោះតែប្រឡែងគ្នាលេងជ្រុលដៃ ផ្ទុះកំហឹង

14-06-2016 17:40

(កំពត)៖ បុរសម្នាក់ដេកស្លាប់ យ៉ាងអណោចអធ័ម ដោយសារជនសង្ស័យម្នាក់ បានកាប់ប្រហារ៣ពូថៅ  ក្រោយមកបានរត់គេចខ្លួន ដោយសុវត្ថិភាព។

ហេតុការណ៍កាប់ប្រហារនេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចវាលវែង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏បានប្រឡែងគ្នាលេង តែដោយសារជនរងគ្រោះលេងដៃធ្ងន់ពេក ធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះ ទៅយកពូថៅមកកាប់ជនរងគ្រោះ ៣ពូថៅ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

មន្ដ្រីដដែលបន្ដថា ជនរងគ្រោះឈ្មោះ សាយ សាក់ អាយុ៥០ឆ្នាំ ស្នាក់នៅភូមិដីឆ្នាំង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពត​ មុខរបរ​អ្នកបើកបរត្រាក់ទ័រ ។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ សៅរ៉ា អាយុ៣៣ឆ្នាំ។ ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លូន យកមកចាត់ការតាមនីតិវិធី៕