Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនខ្មែរអាមេរិកាំង៖ ស្រឡាញ់សម្តេចតេជោ ព្រោះបានជួយខ្មែរ និងស្អប់លោក សម រង្ស៉ី ព្រោះបំផ្លាញខ្មែរ (Video inside)

07-11-2022 14:02

(ភ្នំពេញ)៖ យុវតីជាកូនខ្មែរកើតនៅអាមេរិកមួយរូប ឈ្មោះ ឃឹម ធារី បានបង្ហាញអារម្មណ៍ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងចង់ជួបសម្តេចតេជោ នៅពេលរូបគេមកលេងស្រុកខ្មែរ។

តាមរយៈវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា «Theary Khem» យុវតីរូបនេះ បានអះអាងថា រូបគេស្រឡាញ់សម្តេចតេជោ ក៏ព្រោះតែរូបគេបានឮឪពុកម្តាយរបស់គេ លើកឡើងពីគុណសម្បត្តិរបស់ សម្តេចតេជោ ដែលបានជួយរំដោះខ្មែរចេញ ពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។

យុវតីដែលកើតលើទឹកដីអាមេរិករូបនេះ ក៏បានបង្ហាញមិនពេញចិត្តចំពោះលោក សម រង្ស៉ី ផងដែរ។ ការមិនស្រឡាញ់ ដោយសារតែរូបគេមិនពេញចិត្តនឹងទង្វើ របស់លោក សម រង្ស៉ី ធ្វើបាបខ្មែរ តាមរយៈការអំពាវនាវឱ្យបរទេស ផ្តាច់ជំនួយពីខ្មែរជាដើម។

យុវតី ឃឹម ធារី បើទោះបីកើត និងធំធាត់លើទឹកដីអាមេរិក តែគេអាចនិយាយភាសាខ្មែរ និងចេះរាំរបាំថែមទៀតផង។ ធារី បានលើកឡើងថា ការដែលគេប្រឹងនិយាយខ្មែរ និងរាំរបាំខ្មែរនេះ ដោយសារតែស្រឡាញ់ដើមកំណត់ និងឈាមជ័រជាខ្មែរនៃដូនតាឪពុកម្តាយរបស់គេ៕