(កណ្តាល)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ទ្រង់បានយាងចុះជួបសួរសុខទុក្ក្ខ និងនាំយកព្រះអំណោយ ជូនដល់ប្រជារាស្ត្ររងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅភូមិព្រែកខ្នាច អន្លងឆ្លាត និងទូលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

មានព្រះបន្ទូលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ បានសម្តែងក្តីនឹករលឹកជាទីបំផុត និងបានណែនាំអោយបងប្អូនប្រជារាស្ត្ររស់ នៅតាមដងព្រែកទាំងអស់គ្នា ចេះការពារសុខភាព អនាម័យ ការពារជម្ងឺនានា និងសុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បាននាំយកនូវព្រះអំណោយ ជាថវិកា និងគ្រឿងឧបភោគ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ឆៃប៉ូវ និងសៀង ដើម្បីចែកជូនដល់ប្រជារាស្ត្រផងដែរ៕