(កំពង់ស្ពឺ)៖ ពិធីប្រណាំងទូកគ្រប់ខ្នាត នៅខេត្តកំពង់ស្ពឺ បានចាប់ផ្តើមនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតាមដងស្ទឹងព្រែកត្នោត ចំពីមុខសួនច្បារសម្តេចសង្ឃ ជួន ណាត ទីរួមខេត្តស្ថិតក្នុងក្រុងច្បារមន ខណៈសមត្ថកិច្ច បានរឹតបន្តឹងសន្តិ ក្នុងបរិវេននៃវេទិកា ដើម្បីធានាចំពោះសន្តិសុខទាំងមូលជូនប្រតិភូ ក៏ដូចជាប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រកួតមានចំនួន៤៥គូ ក្នុងនោះមាន៖ ទូកខ្នាត ផ្កាចារបុរស មានចំនួន ៣០ទូកទូកត្នោត បុរសមានចំនួន២ទូក ទូកខ្ទះបុរស មានចំនួន ៤ទូក ទូកខ្ទះនារីមានចំនួន ៤ទូក ទូកខ្នាតអន្តរជាតិបុរសមានចំនួន ៥ទូក ក្នុងនោះទូកកិត្តិយស ២ទូក។ ចំណែកប្រតិភូ គ្រូបង្វឹក មានចំនួន ៨០នាក់ កីឡាករ កីឡាការិនី មានចំនួន ៤៤២នាក់ ស្រី៤នាក់ សរុបរួមចំនួន ៥២២នាក់៕