(ជប៉ុន)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាល ជាមួយប្អូនៗនិស្សិត សិក្ខាកាម និងពលករជំនាញ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅតំបន់ក្យូតុ ប្រទេសជប៉ុន សរុបចំនួន 81នាក់។
លោក ហេង សួរ បានពាំនាំការសាកសួរសុខទុក្ខរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះប្អូនៗ សិស្ស និស្សិតដែលកំពុងរៀនសូត្រ និងធ្វើការនៅតំបន់ក្យូតុ ព្រមទាំងបានរៀបចំហូបអាហារសាមគ្គី ដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ក្រោមបរិយាកាសរីករាយ ស្និតស្នាលបំផុត។