(ភ្នំពេញ)៖ ម៉ាស៊ីនលើកដាក់ទំនិញ TCM ប្រើអាគុយ អាចមានសមត្ថភាពដំណើរការបានយូរ លើសពីរការរំពឹងទុក ដោយសឹងតែគ្មាន ម៉ាស៊ីនលើកដាក់ទំនិញណា អាចប្រៀបធៀបបាន។
ម៉ាស៊ីនលើកដាក់ទំនិញនេះ អាចដំណើរការបានរហូត ទៅដល់រយៈពេល៩ ទៅ១១ម៉ោងឯណោះ ក្នុងការសាកអាគុយម្ដងខណៈដែល ម៉ាស៊ីនដទៃទៀត អាចដំណើរការត្រឹមតែ៥ទៅ៧ម៉ោងប៉ុណ្ណោះ។
មូលហេតុដែលវាអាចប្រើបានយូរជាងគេ ព្រោះម៉ូទ័ររបស់ម៉ាស៊ីននេះ ប្រើដោយប្រពន្ធ័ភ្លើង AC ដែលវាអាចជួយសន្សំសចៃក្នុងការ ប្រើប្រាស់ ថាមពលអគ្គីនីស បានយ៉ាងច្រើន។ រាល់ម៉ូទ័ររបស់ម៉ាស៊ីនលើកដាក់ទំនិញ TCM គឺមានទំហំតូច មានកម្លាំងខ្លាំងដោយសារតែ ម៉ាស៊ីនបំពាក់ពាក់ប្រព័ន្ធ AC ដែលត្រូវការថាមពលតិចតួចបំផុត។
ពិសេសជាងនេះទៅទៀត អាគុយរបស់ម៉ាស៊ីនលើកដាក់ទំនិញ TCM មានអាយុកាលយូរអង្វែង។ ដូច្នេះហើយ វាអាចជួយកាត់បន្ថយ ពេលវេលា ក្នុងការសាកអាគុយ ដោយយើងគ្រាន់តែសាកតែមួយដង នោះយើងអាចយកវាមកបម្រើការបានសម្រាប់១ថ្ងៃពេញ។
ម៉ាស៊ីននេះអាចលើទំនិញបានកម្ពស់ រហូតទៅដល់១២ម៉ែត្រ ហើយវាអាចចូលទៅលើកទំនិញណាដែល នៅកន្លែងដែលចង្អៀត បានទៀតផង។
គួរបញ្ចាក់ផងដែរថា ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM ជាផលិតផលពីប្រទេសជប៉ុន ដែលបាននាំចូល និងចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន RMA Cambodia ។
ព័ត៌មានសម្រាប់ទំនាក់ទំនងបន្ថែម៖ អាស័យដ្ឋាន ផ្ទះលេខ១៣ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់ចោមចៅ សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។,
Tel: 023 729 252/017 555 160