(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធដែលកម្ពុជាឆ្លងកាត់ជូនដល់ប្រធានាធិបតីអ៊ុយក្រែន ហើយបញ្ជាក់ថា «គ្មានសង្គ្រាមណាមួយ អាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ» http://fna.asia/2e82029
២៖ កម្ពុជាត្រៀមបញ្ជូនមន្ត្រីជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្តុះបណ្តាលអ្នកដោះមីននៅអ៊ុយក្រែន នៅដើមខែក្រោយ http://fna.asia/79f7edb
៣៖ លោក ពុយ គា៖ ហេតុអ្វីបានជា កម្ពុជាប្រធានអាស៊ាន ថ្នាក់ថ្នមភូមា? http://fna.asia/01b9dd5
៤៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា http://fna.asia/27bfde5
៥៖ ទណ្ឌិត ៣៨១ ត្រូវបានស្នើបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២២នេះ http://fna.asia/48c44b0
៦៖ ទំនាក់ទំនងកម្ពុជា-ចិន៖ មិត្តភាពដែលមិនអាចបំបែកបាន http://fna.asia/cc102a0
៧៖ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ប្រមាណ១៧០០នាក់ បានចុះឈ្មោះដើម្បីយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ http://fna.asia/ba8f9a1
៨៖ នាយករដ្ឋមន្រ្តីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា http://fna.asia/524cbf2
៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ របាយការណ៍ WJP មានចរិកនយោបាយ និងមិនសមហេតុផល http://fna.asia/f7a6d49
១០៖ រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០ លានដុល្លារបន្ថែមនៅឆ្នាំ ២០២៣ http://fna.asia/e650f65