(កំពត)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តជួយឧបត្ថម្ភដល់កុមារាម្នាក់ ដែលកើតជម្ងឺមហារីកឆ្អឹង រស់នៅភូមិចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោយពីកុមារារូបនេះ ត្រូវបានធ្វើការវះកាត់រួចហើយ នៅមន្ទីរពេទ្យសុនយ៉ាខៀល នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ដែលបានខ្នាស់ខ្នែងជួយសង្គ្រោះកុមារា គួឲ្យអាណិតរូបនេះ បានយកថវិកា ចំនួន៨០មឺិនរៀល និងទឹកដោះគោឆៅ ទៅប្រគល់ស្ត្រីជាម្តាយកុមារារងគ្រោះរូបនេះដល់មន្ទីរពេទ្យ ក្រោយពីក្រុមគ្រូពេទ្យ ធ្វើការវះកាត់ជើងរួចជាស្ថាពរ ប៉ុន្តែមិនទាន់ដឹងពីស្ថានភាព វិវត្តន៍យ៉ាងណានោះទេ។
សូមបញ្ជាក់ថា កុមារារូបនេះ ត្រូវបានលោកស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ នាំទៅដល់មន្ទីរពេទ្យសុខយ៉ាខៀល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីធ្វើការវះកាត់ និងព្យាបាល ក្រោមការជួយបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕