(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានចុះត្រួតពិនិត្យកម្លាំង និងបើកចែកសម្ភារៈ ជូនកម្លាំងការពារសន្តិសុខ សុវត្ថិភាព គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

ការចុះត្រួតពិនិត្យកម្លាំង និងបើកចែកសម្ភារៈនេះ បានធ្វើឡើង នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើម នឹងធ្វើឡើងនៅកម្ពុជា ចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើ​នចូលរួម៕