(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាអំពីជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) នៅសៅរ៍ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិជាង៣០ឆ្នាំ បានបង្ហាញអំពី រឿង៥យ៉ាងដែលថតត្រូវពិចារណា។ នេះគឺជាមេរៀនទី១ សម្រាប់វគ្គសិក្សារយៈពេល៣ខែនេះ។
នៅក្នុងថ្នាក់សិក្សា លោក ហេង ស៊ីនិត្យ បានពន្យល់ថា ការរូបថត ត្រូវមានសិល្បៈដូចទៅនឹងជំនាញផ្សេងទៀតដែរ ការថតរូបអាចផ្លាស់ប្តូរទស្សនៈ របស់អ្នកចំពោះពិភពលោក។
លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា រឿង៥យ៉ាងដែលត្រូវពិចារណាចំពោះការថតរូបនេះរួមមាន៖
* ទី១៖ ការថតរូបទាមទារការវិនិយោគក្នុងពេលវេលា។ ដើម្បីក្លាយជាអ្នកថតរូបដ៏ល្អ ត្រូវការការវិនិយោគពេលវេលា ដូច្នេះត្រូវមានការរួមបញ្ចូលរវាងការរៀន និងអនុវត្ត។ យើងមិនអាចខ្លាចទៅជាអ្នកថតរូបដ៏អស្ចារក្នុងរយៈពេលពីរបីថ្ងៃនោះទេ។
* ទី២៖ អ្នកថតរូបផ្ដោតការយកចិត្តទុកដាក់ទៅលើឧបករណ៍ និងលក្ខណៈបច្ចេកទេសនៃការថតរូបឱ្យបានត្រឹមត្រូវ។ ការរៀនពីលក្ខណៈបច្ចេកទេសនៃការថតរូបគឺជារឿងសំខាន់។ ការថតរូបគឺជាទម្រង់សិល្បៈនៃការបញ្ចេញមតិ និងច្នៃប្រឌិត ដ៏សំខាន់ក្នុងសតវត្សរ៍ទី ២១។
* ទី៣៖ មិនមែនជាកាមេរ៉ាទេ ដែលជាអ្នកថតរូប៖ កាមេរ៉ា គឺជាឧបករណ៍ដែលប្រើដើម្បីចាប់យករូបភាព។ ប្រសិនបើគោលដៅរបស់អ្នក គឺដើម្បីរីកចម្រើនទៅលើការថតរូបដែលមានជំនាញវិជ្ជាជីវៈនោះ អ្នកត្រូវការឧបករណ៍ត្រឹមត្រូវដើម្បីផលិតរូបភាព ដែលឆ្លើយតបនឹងការរំពឹងទុក។
* ទី៤៖ ត្រូវតែស្វែងយល់ពីរបៀបដែលកាមេរ៉ាដំណើរការ (ការថតខាងក្នុង និងខាងក្រៅ)៖ នៅពេលអ្នកសម្រេចចិត្តលើកាមេរ៉ា សូមប្រាកដថា អ្នកបានដឹងអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបានអំពីប្រតិបត្តិការរបស់វា។
* ទី៥៖ នៅក្នុងយុគសម័យកាមេរ៉ាឌីជីថល អ្នកអាចថតរូបបានច្រើនតាមដែលអ្នកចង់បាន! វិធីសាស្ត្រមួយគឺត្រូវអនុវត្តជំនាញលក្ខណៈពិសេស មួយក្នុងពេលតែមួយ៕