(ភ្នំពេញ)៖ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ បានសហការចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង នៃទិវាអនាម័យបរិស្ថានជាតិ​ ២៣ វិច្ឆិកា​ ២០២២ ក្រោមប្រធានបទ «មាតុភូមិយេីង​ កាតព្វកិច្ចយេីង​ ស្អាតនិងបៃតង» ស្ថិតនៅតាមបណ្ដាផ្លូវតូច-ធំមួយចំនួន ក្នុងភូមិ-សង្កាត់ នៃរដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជា ពិសី តំណាងឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ទូទាំងរដ្ឋបាលខណ្ឌទួលគោក បានប្រកាស់ឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង នៃទិវាអនាម័យបរិស្ថានជាតិ​ ២៣ វិច្ឆិកា​ ២០២២ ក្រោមប្រធានបទ «មាតុភូមិយេីង​ កាតព្វកិច្ចយេីង​ ស្អាតនិងបៃតង» ក្រៅពីចូលរួមអបអរសាទរ នៃកិច្ចប្រជុំអាស៊ាន និងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅពេលខាងមុខ តាមប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរយើង៕