(កំពង់ឆ្នាំង)៖ នាព្រឹក០៥ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈ កម្មាធិការកណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំគណបក្សខេត្ត លោក លោក ស្រី ប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់សរុបចំនួន៦៣៧រូបអញ្ជើញចូលរួមផងដែរ៕