(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រាជធានីភ្នំពេញ រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញសួរសុខទុក្ខលោក ណុប ផា អភិបាលរងខណ្ឌ ៧ មករា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានលើកទឹកចិត្តដល់លោក ណុប ផា និងភរិយា ឱ្យខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាព ឱ្យបានល្អ និងគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ។

លោក ថេង សុថុល ព្រមទាំងក្រុមការងារខណ្ឌ បានជូនពរឱ្យលោកអភិបាលរង ឆាប់ជាសះស្បើយពីជំងឺ និងបានឧបត្ថម្ភនូវថវិកា ចំនួន២,០០០,០០០រៀល សម្រាប់ដោះស្រាយការព្យាបាលជំងឺផងដែរ៕