(ភ្នំពេញ)៖ ក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក) នឹងបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយសារព័ត៌មាន» ដល់សាធារណជននានា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
វគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទី១.គន្លឹះនៅក្នុងការធ្វើទំនាក់ទំនង, ទី២.គន្លឹះនៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឱ្យមានប្រសិទ្ធភាព, ទី៣.គន្លឹះនៅក្នុងការទំនាក់ទំនងជាមួយសារព័ត៌មាន នៅពេលមានវិប្បត្តិ,និងទី៤.គន្លឹះនៅក្នុងការសរសេរ ព័ត៌មាន ឱ្យមានភាពទាក់ទាញ» ដែលមានសាស្រ្តាចារ្យ៥រូប ដែលនឹងមកបង្ហាត់បង្រៀនផ្ទាល់ ដល់អ្នកចូលរួម រួមមាន លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក ពុយ គា អគ្គលេខាធិការ ក.អ.ក, លោក Alastair Carthew ជនជាតិ ញូវហ្សេឡេនអ្នកជំនាញ ផ្នែកទំនាក់ទំនង ដែលមានបទពិសោធន៍ជាង៤០ឆ្នាំ, លោក ឆាយ សុផល សាស្រ្តាចារ្យសារព័ត៌មាន, និងលោក លាង ដឺលុច នាយករងកាសែតអនឡាញថ្មីៗ។
សូមជម្រាបថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ និងសម្រាប់ព័ត៌មានលម្អិត ក្នុងការចុះឈ្មោះចូលរួម អាចទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ រួមមាន៖ ០១១ ៥១៧ ៤៥៩ និង ០១២ ២៦៧ ២៧៧ ចំណែកឯតម្លៃចូលរួម ត្រឹមតែ៦០ដុល្លារ ប៉ុណ្ណោះដើម្បីទ្រទ្រង់ក្លឹប អ្នកកាសែតកម្ពុជា៕