(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដំណើងឋានន្តរស័ក្តិជូននាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ឯកចំនួន៤រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ ប្រាក់ រ៉ូ ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក (ផ្កាយ៣)
*ទី២៖ លោកឧត្តមសេនីយ៍ទោ នូវ សារិទ្ធ ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក (ផ្កាយ៣)
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី សរ សិរីវិចិត្រ ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ទោ (ផ្កាយ២)
*ទី៤៖ លោកវរសេនីយ៍ឯក ឈាង វីរៈ ត្រូវបានដំឡើងជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖