(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម ក្នុងពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនា ឥស្លាមកម្ពុជា ថ្នាក់ជាតិ លើកទី៣ ដែលបានរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចម៉ោង ០៥៖៣០នាទី ថ្ងៃទី១៤ មិថុនា ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក៏មានវត្តមានរបស់ លោក Dr. Yousef Alothaimeen អគ្គនាយកខុទ្ទកាល័យ អគ្គលេខាធិការ (OIC) អតីត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច តំណាង លោក Iyad Ameen Madani អគ្គលេខាធិការអង្គការសហប្រតិបត្តិការ ឥស្លាម OIC និងគណៈប្រតិភូ ជាច្រើនរូប រួមនឹងសាសនិកឥស្លាម ជាងបួនពាន់នាក់ទៀតចូលរួមផងដែរ៕