(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ក្នុងនោះករណីប្រើប្រាស់១ករណី, ដឹកជញ្ជូនរក្សាទុក៧ករណី, និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៤១៨ករណី ឃាត់មនុស្ស១២,៦៩៨នាក់ (ស្រី៨០១នាក់)៕