(អឺរ៉ុប)៖ ក្រុមប្រឹក្សាបណ្ឌិតសភាទេសចរណ៍ នៃតំបន់អឺរ៉ុប បានជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន គឺជាសមាជិកបណ្ឌិតកិត្តិយស នៃក្រុមប្រឹក្សាបណ្ឌិតសភាទេសចរណ៍តំបន់អឺរ៉ុប ដើម្បីតបស្នងចំពោះការលះបង់របស់សម្តេច ដែលបានជួយដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ទូទាំងសកលលោក និងការលើកស្ទូយតម្លៃនៃទេសចរណ៍វប្បធម៌ ក្នុងកម្រិតសកល អំឡុងសន្និសីទពិភពលោកឆ្នាំ២០១៥ ស្តីអំពីទេសចរណ៍ និងវប្បធម៌ នេះបើយោងតាមសារព័ត៌មាន Euro News ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
ស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានទទួលស្គាល់ជាយូរណាស់មកហើយ នូវសារសំខាន់នៃទេសចរណ៍ និងវប្បធម៌ថា ជាគន្លឹះនៃការសម្របសម្រួលនានា សម្រាប់ការអភិវឌ្ឍ និងរីកចំរើនរបស់អន្តរជាតិ។
សាស្ត្រាចារ្យ Dr. Anton Caragea នៃក្រុមប្រឹក្សាបណ្ឌិតសភាទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម អឺរ៉ុប (រូបកណ្តាល) និង បណ្ឌិតសភាចារ្យ Mircea Constantinescu (រូបចុងខាងស្តាំ) បានប្រកាសពីសេចក្តីសម្រេចនៃការជ្រើសរើស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា គឺជាមេដឹកនាំពិភពលោក សម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍ «WORLD LEADER OF TOURISM AND DEVELOPMENT»៕