(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បាននាំយកគ្រឿងឧបភោគបរិភោគដល់កីឡាករទូក ង សែនសិរីមានជ័យចំនួន ១០០នាក់ និងប្រគេនទេយ្យវត្ថុ បច្ច័យដល់ព្រះចៅអធិការវត្តសែនសិរី ក្នុងក្រុងស្ទឹងសែន នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ងួន រាសី បានលើកឡើងថាទូក ង សែនសិរីមានជ័យ នេះធ្លាប់បានជួយការទំនុកបំរុងពីលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី១ រដ្ឋសភា។ ចំពោះអំណោយ និងទេយ្យទានទាំងអស់នេះ បានមកពីទឹកចិត្តសប្បុរសរបស់ លោកអភិបាលខេត្ត ព្រមទាំងក្រុមការងារក្នុង និងក្រៅប្រទេស ដែលតែងតែជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ដល់កីឡាករទូកង និងបងប្អូនក្នុងកម្មវិធីផ្សេងៗ។

ក្នុងពិធីសំណេះសំណាល លោក ងួន រាសី បាននាំយកអាវ ខោ មួក ១០០ កំប្លេ អង្ករ ៥០០គីឡូក្រាម ទឹកសុទ្ធ ១០០ កេស គោជល់ ១០ កេស និងថវិកាចំនួន ១លានរៀល ជូនដល់កីឡាករទូកង សែនសិរីមានជ័យចំនួន ១០០ នាក់ និងទេយ្យវត្ថុ បច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តសែនសិរី ផងដែរ៕