(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ និងជាសះស្បើយចំនួន៣នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៩៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៣៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕