(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ រដ្ឋសភា បានរៀបចំសិក្ខាសាលាស្វែងយល់ពី «ការកសាងក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញាវត្ថុសាធារណៈសម្រាប់ការកសាង សេចក្កីព្រាងច្បាប់ស្តីពី ហិរញ្ញាវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧» នៅវិមានរដ្ឋសភា។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្រោមការរៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ បន្ថែមពីលើនេះក៏មានបទបង្ហាញពីលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ព្រមទាំងវាគ្មិនសំខាន់ៗជាច្រើនរូបទៀត។
សេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ គឺដើម្បីសិក្សាស្វែងយល់ពីការកសាងក្របខណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលមានអ្នកចូលរួម ពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាដរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត៕