(ប៉ារីស)៖ ក្រុមជម្រើសជាតិអ៉ីតាលី បានបំបាក់ក្រុមដែលកំពុងឡើងជើងប៊ែលហ្ស៊ិក ២-០ មិនអោយតដៃរួច ស្របពេលស៊ុយអែតបានត្រឹមស្មើ ១-១ ជាមួយអាយឡេន ក្នុង Euro 2016 យប់មិញ។
ក្រុមរងជើងឯកឆ្នាំ២០១២ អ៉ីតាលី លត់គូប្រកួតដូចអាល្លឺម៉ង់ ស៊ីអ៊ុយក្រែនដែរ ដោយគ្រាប់ទី១ រកបានដោយកីឡាករ Giaccherini នៅនាទីទី៣២ មុនពេលមិត្តរួមក្រុម Graziano Pelle រកបាន១គ្រាប់ដែរនៅនាទីទី៩០+២។
៣ពិន្ទុដំបូងនេះដែរ បានធ្វើអោយអ៉ីតាលី ឡើងទៅឈរនៅកំពូលតារាងក្នុងពូល E បណ្តោះអាសន្ន ស៊ុយអែត ឈរនៅលេខ២ អាយឡេន លេខ៣ និងប៊ែលហ្ស៊ិក ឈរបាតតារាង លេខ៤៕