(ភ្នំពេញ)៖ តើពុកម៉ែបងប្អូនទាំងអស់គ្នា ធ្លាប់បានដឹងអំពីជំងឺមហារីកដែរឬទេ? តើពុកម៉ែបងប្អូនទាំងអស់គ្នា ដឹងថាជំងឺមហារីកអាចកើតមានលើកុមារដែរឬទេ?
ថ្ងៃនេះមន្ទីរពេទ្យកុមារអង្គរ សូមប្រកាសបើកយុទ្ធនាការរៃអង្គាសដ៏ធំមួយ មានឈ្មោះថា «ជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក»។ មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវ ដល់បងប្អូនទាំងអស់គ្នា ចូលរួមសិក្សា ស្វែងយល់បន្ថែម អំពីជំងឺមហារីក និងការប៉ះពាល់របស់ជំងឺមហារីកមកលើកុមារ និងក្រុមគ្រួសាររបស់ពួកគេ។
សូមមេត្តាចែករំលែកកិច្ចការងារ និងព័ត៌មានអំពី យុទ្ធនាការ «ជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក» នៅពេលខាងមុខនេះ និងសូមអំពាវនាវ បងប្អូនទាំងអស់គ្នា មេត្តាចូលរួមគាំទ្រតាមរយៈការបរិច្ចាគមកកាន់ យុទ្ធនាការរបស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់ការពិនិត្យ ព្យាបាល ថែទាំជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។
សូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈធនាគារ៖
1. ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
2. ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
3. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)
Facebook មន្ទីរពេទ្យកុមារអង្គរ៖
https://www.facebook.com/angkorhospital