(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមនុស្ស២១នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៤នាក់ និងមុខសញ្ញាប្រើប្រាស់១៧នាក់ និងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ice) ១៥.៨១ក្រាម, ១កញ្ចប់ធំ និង៦កញ្ចប់តូច។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការបង្ក្រាបទាំង៥ករណីនោះរួមមាន៖ រាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន១៤នាក់ (ស្រី១នាក់), ខេត្តក្រចេះ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តបាត់ដំបងបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងខេត្តកោះកុង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់៕