(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមធ្យោបាយ យុទ្ធោបករណ៍ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលត្រៀមសម្រាប់ការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាជាប្រធានប្តូរវេន។

ថ្លែងក្នុងឱកាសចុះពិនិត្យនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានជំរុញដល់ជំនាញនីមួយៗ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវលើជំនាញរបស់ខ្លួនតាមតួនាទី ភារកិច្ចដែលបានចាត់តាំង។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចុះពិនិត្យសំណង់អគារទីចាត់ការផងដែរ។

គួរជម្រាបថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕