(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៤លើក) បណ្តាលមនុស្សស្លាប់៣នាក់ (ស្រី៣នាក់) រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន២គ្រឿង យានផ្សេងៗ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៤នាក់)។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,១៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,២៩១គ្រឿង និងពិន័យសរុប១,៨៨៧គ្រឿង ៕