(អ័រឡាន់ដូ)៖ ប៉ូលិសសហព័ន្ធអាមេរិក បានឲ្យដឹងថា ក្រោយការស៊ើបអង្កេតនិងសួរចម្លើយជន សង្ស័យរួចមកទើប គេអាចសន្មត់ថា ជនជាតិដើមអាហ្វហ្គានីស្ថានដែលកើតនៅទឹកដីអាមេរិករូបនេះ ពិតជាស្មោះស្ម័គ្រ និងបានដើរតាមគន្លងរបស់ក្រុម ISIS គូសវាសឲ្យប្រាកដមែន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។
មេបញ្ជាការប៉ូលិសទីក្រុង អ័រឡាន់ដូ លោក John Mina បានថ្លែងថា «ខ្មាន់កាំភ្លើងមានភាពស្ងប់ស្ងាត់ និងពិសេសណាស់ នៅពេលដែលទាក់ទងទូរស័ព្ទមករកយើង។ យើងមានក្រុមចរចាក្នុងគ្រាអាសន្ន ដែលបានឆ្លើយឆ្លងជាមួយនឹងជនសង្ស័យនោះ ដែលបានព្យាយាមប្រមូលយកព័ត៌មានឲ្យច្រើន តាមដែលអាចធ្វើទៅរួច។ យើងបានធ្វើតាម នូវអ្វីដែលសួរនាំភាគច្រើន»។
សហព័ន្ធ FBI ក៏បានបញ្ចេញតួលេខថ្មីផងដែរ គឺចំនួនមនុស្សស្លាប់ក្នុងក្លឹប មនុស្សស្រឡាញ់ភេទដូចគ្នា នោះមានតែ៤៩នាក់ប៉ុណ្ណោះ មិនមែន៥០នាក់ដូចការចុះផ្សាយកន្លងមកឡើយ ព្រោះយើងមិនរាប់ ចូលជនសង្ស័យដែលបាញ់សម្លាប់ខ្លួនឯង ថាជាជនរងគ្រោះនោះទេ។ ខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Omar Mateen វ័យ ២៩ឆ្នាំ បានស្លាប់នៅពេលដែលប៉ូលិស ចូលបង្ក្រាប។
ឆ្លើយតបទៅនឹងការវាយប្រហារនេះដែរ អភិបាលរដ្ឋផ្លូរីដាលោក Rick Scott បានស្នើលោក បារ៉ាក់ អូបាម៉ា ចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលនឹងដាក់រដ្ឋនេះក្នុងគ្រាមហន្តរាយ៕