(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តំណែងទីប្រឹក្សា និងជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សរុបចំនួន៥រូប។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក ជឹម សុខ ត្រូវបានតែងតាំងជាទីប្រឹក្សា ឋានៈស្មើរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្នដោយពុំទទួលប្រាក់បំណាច់មុខងារ។
ដោយឡែកអ្នកដែលត្រូវបានតែងតាំងជាជំនួយការ ដោយពុំទទួលប្រាក់បំណាច់មុខងារ រួមមាន៖
*ទី១៖ លោក គិត ទៀ ឋានៈស្មើអនុរដ្ឋលេខាធិការ
*ទី២៖ លោក ទិត្យ ប៊ុនថុង ឋានៈស្មើអនុរដ្ឋលេខាធិការ
*ទី៣៖ លោក ទី ចាន់ណា ឋានៈស្មើអនុរដ្ឋលេខាធិការ
*ទី៤៖ លោក មីន រតនៈ ឋានៈស្មើអគ្គនាយក។
ខាងក្រោយនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖