(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១នាក់ ខណៈអ្នកជាសះស្បើយ២នាក់
២៖ កូរ៉េខាងជើងបាញ់កាំភ្លើងធំ១០០គ្រាប់ចូលសមុទ្រ ក្រោយកូរ៉េខាងត្បូងបាញ់មីស៉ីល ឆ្លើយតបនឹងការបាញ់មីស៉ីល១០គ្រាប់ របស់ខ្លួន
៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែមានចំណាប់អារម្មណ៍ទទួលតាំងលេខាធិការដ្ឋានអាសិប នៅភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា
៤៖ រុស្ស៉ី ទទូចឲ្យមានការធានាយ៉ាងពិតប្រាកដពីអ៊ុយក្រែន ដើម្បីអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ឡើងវិញ
៥៖ សម្តេចតេជោ ហ៊ុន សែន៖ តាមការសិក្សារបស់អន្តរជាតិ បើអនុវត្ត RECP ពេញលេញនឹងបង្កើនទំហំពាណិជ្ជកម្មដល់ ៤០ប៊ីលានដុល្លារ ខណៈ GDP, ការនាំចេញ, ចំណូលពន្ធ និងការវិនិយោគរបស់កម្ពុជាក៏កើនឡើង
៦៖ រុស្ស៉ី បញ្ជាឲ្យពលរដ្ឋកាន់តែច្រើន ជម្លៀសខ្លួនចេញពីទឹកដីដែលខ្លួន កាន់កាប់ នៅភាគខាងត្បូងអ៊ុយក្រែន
៧៖ សម្ដេចតេជោ ហ៊ុន សែន៖ RCEP ជាយន្ដការដ៏សំខាន់ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងរក្សានូវស្មារតីសហប្រតិបត្តិការរួម ខណៈពិភពលោកកំពុងមានហានិភ័យស្រួចស្រាល នៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន
៨៖ អធិការបតីអាល្លឺម៉ង់ ត្រៀមធ្វើទស្សនកិច្ចទៅកាន់ចិនក្នុងសប្តាហ៍នេះ ក្រោមក្តីបារម្ភពីលោកខាងលិច ចំពោះទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ
៩៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួន៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប
១០៖ ទីក្រុងកៀវត្រៀមទីតាំងផ្តល់កម្តៅ ១,០០០កន្លែង ខណៈរុស្ស៉ីបន្តផ្តោតការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន
១១៖ សម្តេចតេជោ ហ៊ុន សែន ទទួលយកការអញ្ជើញរបស់ លោក ហ្ស៊ែលឡិនស្គី ដើម្បីទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន តាមពេលវេលាសមស្រប
១២៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន
១៣៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធដែលកម្ពុជាឆ្លងកាត់ជូនដល់ប្រធានាធិបតីអ៊ុយក្រែន ហើយបញ្ជាក់ថា «គ្មានសង្គ្រាមណាមួយ អាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ»
១៤៖ វិមានក្រឹមឡាំង៖ រុស្ស៉ីកំពុងពិចារណាលើ «វិធានការបន្ថែម» ជុំវិញការចោទប្រកាន់ថាអង់គ្លេស បំផ្ទុះបំពង់ឧស្ម័ន Nord Stream
១៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់បញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ៊ុយក្រែនក្នុងការដោះមីន
- ព័ត៌មាន Fresh News Plus
១៖ Elon Musk គ្រោងនាំយកកម្មវិធីវីដេអូខ្លី Vine ដែល Twitter បោះបង់ចោលមកកាន់ពិភពលោកវិញ ដើម្បីមកប្រកួតប្រជែងជាមួយ TikTok
២៖ Twitter ទម្លាក់ផែនការគិតប្រាក់មកនៅត្រឹម ៨ដុល្លារក្នុងមួយខែសម្រាប់មុខងារ Twitter Blue
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)