(ភ្នំពេញ)៖ ក្រុមក្មេងទំនើង២ក្រុម សង្ស័យមានទំនាស់នឹងគ្នា បានកាប់មួយប្រាវបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ខណៈកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានដេញចាប់ខ្លួនជនសង្ស័យ៤នាក់យកទៅសួរនាំ តើបណ្តាលមកពីមូលហេតុអីពិតប្រាកដ។
ហេតុការណ៍កាប់គ្នាយ៉ាងព្រៃផ្សៃនេះ បានកើតឡើង នៅម៉ោងប្រហែលជា៨៖៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពីពេលហេតុគេក្មេងស្ទាវ២ក្រុមខាងលើ មានគ្នា៤នាក់ មួយក្រុមជិះម៉ូតូ FZ ប្រហែលជាមានទំនាស់នឹងគ្នា ប្រដាប់ដោយដាវ បានធ្វើការកាប់ប្រហារទៅ លើជនជនរគ្រោះម្នាក់ឈ្មោះ ជឿន សាម៉ន នឹងដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានមកជួយអន្ដរាគមន៍ និងដេញចាប់បានជនសង្ស័យ៤នាក់ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
នៅពេលនេះជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដើម្បីចាត់វិធានការបន្តទៀត។
ចំណែកសាកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យាមប្រពៃណី៕