(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញបណ្ដាញទំនាក់ទំនងសង្គម LinkedIn ក្នុងតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក ដែលនេះជាការទិញ-លក់ដ៏ធំមួយនៅក្នុងវិស័យបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៦។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ចេញផ្សាយនៅមុននេះបន្តិច។
យោងតាមប្រភពខាងលើ លោក Jeff Weiner នឹងត្រូវកាន់តំណែតជានាយកប្រតិបត្តិរបស់ LinkedIn ដដែល និងធ្វើសេចក្ដីរាយការណ៍ទៅកាន់លោក Satya Nadella ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft។
គួរបញ្ជាក់ផងដែរថា LinkedIn គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយ ត្រូវបានបង្កើតឡើងចុងឆ្នាំ ២០០២ ដោយគិតត្រឹមខែមីនា ឆ្នាំ២០១៦ នេះ មានចំនួនអ្នកប្រើប្រាស់ ៤៣៣លាននាក់ និងរកចំណូលបាន ៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥៕
លោក Jeff Weiner, CEO's LinkedIn / លោក Satya Nadella, CEO's Microsoft / លោក Reid Hoffman, CEO's LinkedIn